Newcastle ត្រៀមដាក់សំណើរ ៤០លានអឺរ៉ូ យកកីឡាករ Barca ម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Newcastle United បានធ្វើការដាក់សំណើរក្នុងតម្លៃ ៤០លានអឺរ៉ូ ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Ferran Torres នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

គួរបញ្ជាក់ថា Torres មិនអាចស្វែងរកនៅពេលវេលាលេងអោយបានច្រើននៅក្លឹប Barcelona ក្នុងរដូវកាលនេះទេ បន្ទាប់ពីទៅចូលរួមជាមួយកាលពីឆ្នាំទៅ។ តាមប្រភពដដែរបានអោយដឹងថាគាត់កំពុងពិចារណាអំពីអនាគតគាត់នៅក្លឹបមួយនេះ៕