Raphael Guerreiro នឹងក្លាយជាកីឡាកររបស់ Bayern នៅថ្ងៃចន្ទខាងមុខនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Raphael Guerreiro នឹងចុះហត្ថលេខាក្លាយជាកីឡាករថ្មីរបស់ក្លឹប Bayern Munich នាថ្ងៃចន្ទខាងមុខ។ ហើយគាត់នឹងត្រូវបានបង្ហាញថាជាកីឡាករដែលចុះហត្ថលេខាថ្មីនៅសប្តាហ៍ក្រោយ។

ក្នុងនោះកុងត្រារបស់គាត់ជាមួយនឹងក្លឹប Bayern Munich មានរយៈពេល ៣ឆ្នាំ ដែលនេះជាការបញ្ជាក់កាលពីថ្ងៃពុធកន្លងមក។ លោក Tuchel ក៏បានកោះហៅគាត់ផងដែរ៕