Bayern សង្ឃឹមថាក្លឹបនៅបារាំងមួយនេះ នឹងចូលមកចរចាចំពោះការផ្ទេរ Lucas Hernandez

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប FC Bayern សង្ឃឹមថាក្លឹប PSG នឹងចូលមកធ្វើការចរចារចំពោះការផ្ទេរយក Lucas Hernandez នៅថ្ងៃបន្ទាប់ ក្រោយស្ថានភាពមានការបើកចំហរ ដោយសារតែការផ្លាស់ប្តូរថ្នាក់គ្រប់គ្រង់របស់ក្លឹប Bayern។

ក្នុងនោះក្លឹប Bayern សង្ឃឹមថានឹងមិនបាត់បង់កីឡាកររូបនេះ ដោយគ្មានតម្លៃខ្លួននារដូវកាលក្រោយនោះទេ។ ដោយពួកគេជឿជាក់ថានឹងអាចបន្តកុងត្រាថ្មីបាន ឫក៏លក់គាត់ចេញនៅរដូវក្តៅនេះតែម្តង៕