ក្លឹបយក្សនៅអ៊ីតាលីចង់បាន Pulisic ខណៈក្លឹប Chelsea ក៏មិនចង់ទុកគាត់ដែរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Christian Pulisic នឹងចាកចេញពីក្លឹប Chelsea នៅរដូវក្តៅនេះ ដោយសារតែក្លឹបក៏ចង់អោយគាត់ចាកចេញដែរ។

គួរបញ្ជាក់ថាក្លឹប AC Milan គឺជាក្លឹបដែលចាប់អារម្មណ៍ទៅលើកីឡាករ Pulisic ។ ហើយតាមប្រភពដដែរ បានអោយដឹងថារឿងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាថ្មីៗនេះដែលធ្វើឡើងជាមួយខាង Chelsea។ ដោយឡែករឿងរបស់ Loftus Cheeek គឺមិនទាន់មានការវិវត្តន៍ណាមួយនោះទេ បន្ទាប់ពីលោក Maldini ត្រូវបានបណ្តេញចេញពីក្លឹប៕