មានក្លឹបមួយដាក់សំណើរ ទិញយកអ្នកចាំទី Dean Henderson របស់ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Nottingham Forest បានធ្វើការពិភាក្សាក្នុងការចង់ចុះហត្ថលេខាយកអ្នកចាំទី Dean Henderson ជាអចិន្ត្រៃយតែម្តង។ ក្នុងនោះលក្ខខណ្ឌ ត្រូវបានព្រមព្រៀងគ្នា ទាំងខាងកីឡាករ។

គួរបញ្ជាក់ថាក្លឹប Man United មិនមានបំណងចង់ផ្តល់ភ្លើងខៀវសម្រាប់ការផ្ទេរមួយនេះទេ ដោយសារនៅចាំការសម្រេចចិត្តរបស់អ្នកចាំទី David de Gea សិន៕