បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Fateh នៅលីគអារ៉ាប៊ីសាអូឌីត បានដាក់សំណើរផ្ទេរយកខ្សែប្រយុទ្ធ Alexis Sanchez។
ក្នុងនោះគាត់នឹងទទួលប្រាក់ឈ្នួល ១០លានអឺរ៉ូ ក្នុងមួយរដូវកាល។ ហើយកុងត្រាមានសុពលភាពឆ្នាំ២០២៤ ដោយមានជម្រើសក្នុងការបន្តច្រើនរដូវកាលទៀត៕