សំណើររបស់ក្លឹប Al Hilal សម្រាប់ Messi គឺនៅដដែរ មានតម្លៃប្រមាណ….!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាតាមប្រភពជិតស្និទ្ធបានបញ្ជាក់ថាក្លឹប Al Hilal បានធ្វើការបដិសេធនៅព័ត៌មានផ្សេង ដែលថាក្លឹបបានធ្វើការពង្កើតនៅសំណើររបស់ខ្លួនសម្រាប់ Leo Messi។ ដោយក្នុងនោះសំណើរ គឺនៅតែដដែរដូចអ្វីដែលបានបញ្ជាក់កាលពីខែមេសា។ កញ្ចប់ថវិកានោះគឺមានតម្លៃប្រមាណ ១០០០លានអឺរ៉ូ សម្រាប់ឈ្នួលរយៈពេល ២ឆ្នាំ។

ដោយឡែកក្លឹប Inter Miami ក៏បានធ្វើការបង្ហាញនៅសំណើររបស់ខ្លួនកាលពីសប្តាហ៍មុនផងដែរ។ ហើយមកដល់ពេលនេះ គឺនៅចាំតែការសម្រេចចិត្តរបស់ Messi នោះទេ៕