បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Bayern Munich កំពុងមានផែនការក្នុងការដាក់សំណើរផ្ទេរយកខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona គឺកីឡាករ Raphinha នៅរដូវក្តៅនេះ។
តាមប្រភពដដែរបានអោយដឹងថា Thomas Tuchel មានការកោតសរសើរទៅលើកីឡាករនេះយ៉ាងខ្លាំង ស្របពេលដែលក្លឹប Barcelona កំពុងតែត្រូវការប្រាក់ចំនូលផង។ ដូច្នេះ ក្លឹប Bayern Munich សង្ឃឹមថាអាចនឹងចុះហត្ថលេខាយកកីឡាករសញ្ជាតិប្រេស៊ីសនេះបាន៕