បរទេស៖ ម្ចាស់ជើងឯកបារាំងត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរជាច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលពួកគេសម្លឹងរកការបំពេញចន្លោះប្រហោងក្នុងក្រុមរបស់ពួកគេ ដើម្បីត្រៀមការប្រកួតប្រជែងនៅពានរង្វាន់ Champions League។
វាអាចក្លាយជារដូវក្តៅដល់មមាញឹកមួយសម្រាប់ក្លឹប PSG ក្រោយកីឡាករ Messi បានប្រកាសចាកចេញ ស្របពេលដែល Sergio Ramos ក៏ចាកចេញដូចគ្នា។ Neymar ក៏អាចនឹងចាកចេញផងដែរ។ ហើយកីឡាករមួយចំនួនទៀតអាចនឹងចាកចេញដូចគ្នាដោយគ្មានតម្លៃខ្លួន ឫក៏ក្នុងតម្លៃផ្ទេរទាបណាមួយ។ ដោយក្នុងនោះ ក្លឹបយក្សនៅបារាំងរូបនេះ នឹងត្រូវចូលទៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីស្វែងរកនៅកីឡាករមកបន្ថែមសម្រាប់ក្រុមខ្លួនវិញ។ ក្នុងនោះ GOAL បានមើលឃើញនៅកីឡាករ ១០រូប ដែលអាចនឹងផ្ទេរមកកាន់ PSG នារដូវកាលក្រោយនេះ ដែលរួមមាន៖
១. កីឡាករ Bernardo Silva របស់ Man City
២. កីឡាករ Marco Asensio របស់ Real Madrid
៣. កីឡាករ Randal Kolo Muani របស់ Eintracht Frankfurt
៤. កីឡាករ Manuel Ugarte របស់ Sporting CP
៥. កីឡាករ Lucas Hernandez របស់ Bayern Munich
៦. កីឡាករ Xavi Simons របស់ PSV
៧. កីឡាករ Victor Osimhen របស់ Napoli
៨. កីឡាករ Marcus Thuram របស់ Borussia Monchengladbach
៩. កីឡាករ Khephren Thuram របស់ Nice
១០. កីឡាករ Manu Kone របស់ Borussia Monchengladbach