បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Liverpool បានចូលរួមប្រកួតប្រជែងក្នុងការចុះហត្ថលេខាយក Marcus Thuram សម្រាប់រដូវកាលក្រោយ ខណៈពេលដែលគាត់ក៏ចង់ចាកចេញពីក្លឹប Borussia Monchengladbach ដោយគ្មានតម្លៃខ្លួន។
គួរបញ្ជាក់ថា Roberto Firmino នឹងចាកចេញពីក្លឹប Liverpool ហើយនៅរដូវក្តៅនេះ ហើយក្លឹបហង្សក្រហមជឿជាក់ថា Thuram ជាគំនិតល្អក្នុងការយកមកជំនួសកន្លែង Firmino។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបនៅតំបន់អឺរ៉ុប បាននឹងកំពុងប្រកួតប្រជែងគ្នាយកខ្សែប្រយុទ្ធសញ្ជាតិបារាំង៕
