ទីបំផុត Zlatan Ibrahimovic និង ក្លឹប AC Milan បានឈានដល់ដំណាក់កាល

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Zlatan Ibrahimovic នឹងចាកចេញពីក្លឹប AC Milan។ ក្នុងនោះក្លឹបមានផែនការក្នុងការធ្វើពិធីលាគ្នានៅថ្ងៃអាទិត្យ ក្នុងកីឡដ្ឋាន San Siro ដោយសារតែកុងត្រារបស់គាត់បានចប់ ហើយក៏មិនបន្តថ្មី។

គួរបញ្ជាក់ថា Ibra នឹងឈានដល់វ័យ ៤២ឆ្នាំ នៅខែតុលា ខាងមុខ។ ហើយគាត់នឹងធ្វើការសម្រេចអំពីអនាគតរបស់គាត់នៅថ្ងៃក្រោយ៕