រថយន្តបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលអោយស្លាប់ ២នាក់

0

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣​និង​១០​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ ១១៥-១១៦ ស្ថិត​ក្នុង ភូមិ​ស្នោរ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូ​ណ៏ ខេត្តកំពង់ឆ្នាំង​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​TOYOTASIENNA។

ព​ណ័​ទឹកមាស ពាក់​ផ្លា​ក​លេខ បាតដំបង 2B 4371 បើកបរ​ដោយ​ឈ្មោះ​ចេ​ន សា​រ៉ា​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ ភូមិ​ព្រែ​រំចេក ឃុំ តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង បើកបរ​ពី​ទិស​ខាង​ត្បួ​ង ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​HONDA C125 ព​ណ័​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង​1H0268 បើកបរ​ដោយ​ឈ្មោះ វង់ សុ​ភី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ ភូ​មិ​ក្រោល ឃុំ​ពពេល ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង មាន​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ ហា​យ សំបូរ ភេទ​ស្រី​អាយុ​៦១​ឆ្នាំ​(​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​) ដែល​បាន​បើក​ឆ្លង​ថ្ល​ល​ពី​ទិស​ខាង​លិចទៅ​កើត​។ ក្នុង​ករណី​គ្រោះថ្នាក់​ខាងលើ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ពិនិត្យ​រួច​មក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​កម្លាំង​សម្ថ​កិច្ច​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​បរិបូ​ណ៍ វត្ថុ​តាង​យក​មក​រក្សា​ទុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង