Arsenal មិនទាន់ដាក់សំណើរផ្ទេរយកកីឡាករ Galatasaray រូបនេះទេ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Arsenal មិនបានធ្វើការដាក់សំណើរណាមួយដើម្បីទិញយកកីឡាករ Sacha Boey នៅដំណាក់កាលនេះទេ។ មកដល់ពេលនេះមិនទាន់មានការជួបជាមួយនឹងភ្នាក់ងាររបស់កីឡាករនៅឡើយទេ ដោយវាគ្រាន់តែជាការកោតសរសើរចំពោះកីឡាករម្នាក់ ក្នុងចំណោមកីឡាករជាច្រើននាក់ ប៉ុន្តែមិនមានការចរចានោះទេ។

ក្នុងនោះក្លឹប Galatasaray ត្រូវការតម្លៃច្រើនជាង ២០លានអឺរ៉ូ សម្រាប់ខ្សែការពារស្លាប់ស្តាំរូបនេះ៕