យោងតាមរបាយការណ៍ Goal បានដឹងអោយថា Liverpool ត្រូវបានគេនិយាយថា បានបើកការចរចាកិច្ចសន្យាលើខ្សែបម្រើ Khephren Thuram របស់ក្លឹប Nice។
ខ្សែបម្រើរូបនេះ បានបង្ហើបអោយដឹងនៅពេលដែលគេសួរអំពីអនាគតរបស់គាត់ ហើយគាត់បាននិយាយថា ៖«ខ្ញុំចង់មានការរីកចម្រើនជាងនេះ។ សម្រាប់ពេលនេះ ខ្ញុំជាកីឡាកររបស់ Nice។ ខ្ញុំគ្រាន់តែសង្ឃឹមថា អាចអភិវឌ្ឍន៍ខ្លួនអោយល្អជាងនេះតែប៉ុណ្ណោះ មិនថាខ្ញុំនៅទីណាទេ»៕