កាន់តែច្បាស់ហើយ!! Loftus-Cheek នឹងទៅលេងនៅលីគអ៊ីតាលី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានព្រមព្រៀងនៅលក្ខខណ្ឌជាមួយនឹងកីឡាករ Ruben Loftus-Cheek សម្រាប់កុងត្រារយៈពេលវែង បន្ទាប់ពីបានធ្វើការទាក់ទងដោយផ្ទាល់ កាលពី ២សប្តាហ៍មុន។

គួរបញ្ជាក់ថាការពិភាក្សារវាង Milan និង Chelsea អាចនឹងឈានទៅដល់ការព្រមព្រៀងទៅលើតម្លៃផ្ទេរ៕