ខ្សែប្រយុទ្ធ Vlahovic ទំនងជាអាចផ្ទេរទៅកាន់ក្លឹបមួយនៅអាឡឺម៉ង់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Vlahovic ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្លឹប Bayern ដែលទទួលបានការចាប់អារម្មណ៍ពីលោក Tuchel។

ក្នុងនោះក្លឹប Chelsea និង Man United ក៏បានបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើស្ថានភាពរបស់កីឡាកររូបនេះ ប៉ុន្តែអ្វីទាំងអស់ គឺអាស្រ័យទៅលើក្លឹប Juventus។

គួរបញ្ជាក់ថា Dusan តែងតែស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Bayern ហើយក៏ត្រូវបានបញ្ជាក់កាលពីសប្តាហ៍មុន៕