អ្នកចាត់ការ​ក្លឹ​ប Napoli សុំ​លាឈប់​បន្ទាប់​ដឹកនាំ​ក្លឹ​ប​លើក​ពាន Serie A

0

អ្នកចាត់ការ​ក្លឹ​ប NAPOLI លោក Luciano Spalletti នឹង​លាលែង​ពី​តំណែង​នៅ​ពេល​បញ្ចប់​រដូវ​កាល​នេះ បើ​ទោះជា​គាត់​បាន​ដឹកនាំ​ក្លឹ​ប​លើក​ពាន Serie A បន្ទាប់​ពី​ខកខាន​លើក​ពាន​អស់​រយះ​ពេល 33 ឆ្នាំ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ម្ចាស់​ក្លឹ​ប​។

ម្ចាស់​ក្លឹ​ប Napoli លោក Aurelio De Laurentiis បាន​បញ្ជាក់​ថា​អ្នកចាត់ការ​ក្លឹ​ប​វ័យ 64 ឆ្នាំ​បាន​ដាក់​សំណើរ​សុំ​លារ​ឈប់ ដែល​ធ្វើ​អោយ​ម្ចាស់​ក្លឹ​ប​រូប​នេះ​មិន​អាច​បដិសេធ​បាន​។ Spalletti នៅ សល់ ពេល មួយ ឆ្នាំ ទៀត លើ កិច្ច សន្យា បច្ចុប្បន្ន របស់ គាត់ ប៉ុន្តែ បាន ស្នើ​សុំ ចាកចេញ នៅ ពេល បញ្ចប់​រដូវ​កាល​នេះ​ម្ចាស់​ក្លឹ​ប Napoli បាន​និយាយ​ថា​គាត់​មិន​អាច​ឃាត់​អតីត​គ្រូបង្វឹក Inter រូប​នេះ​បាន​ទេ បន្ទាប់​ពី​គាត់​បាន​ដឹកនាំ Napoli ឱ្យ​ឈ្នះ​ពានរង្វាន់ Serie A ជា​លើក​ដំបូង​របស់​ពួក​គេ​ចាប់តាំងពី​ឆ្នាំ 1990 ។

លោក De Laurentiis បាន​បន្ថែម​ថា “Spalletti បាន​ប្រាប់​ខ្ញុំ​ថា​វា​គួរ​ដល់ទី​បញ្ចប់​ហើយ ហើយ​គាត់​បាន​សុំ​ខ្ញុំ​ចាកចេញ ដោយសារ​តែ​គាត់​ចង់​ឈប់​សម្រាក ខ្ញុំ​នឹង​គោរព​ជម្រើស​របស់​គាត់ ទោះបីជា​មាន​កិច្ចសន្យា​ក៏​ដោយ​” ។ ថ្មី​ៗ​នេះ Spalletti បាន​បង្ហាញ​ថា​គាត់​មិន​បាន​ទទួល​ការ​បន្ត​កិច្ចសន្យា​របស់​គាត់​ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ 2024 ទេ​។

ការ សម្រេច ចិត្ត ទទួល យក ថ្ងៃ ឈប់ សម្រាក ត្រូវ បាន គេ រាយការណ៍ ថា វា​កើត ចេញ ពី ឃ្លា ក្នុង កិច្ចសន្យា របស់ គាត់​ហើយ គាត់ នឹង​មិន​អាច​ទទួល​ការងារ​ទៅ​កាន់​ក្លឹ​ប​ណាមួយ​ឡើយ នៅ រដូវ កាល ក្រោយ​។

ឥឡូវនេះ Napoli ប្រឈម​មុខ​នឹង​ការងារ​ដ៏​លំបាក​មួយ​ក្នុង​ការ​តែងតាំង​អ្នក​ជំនួស​តំណែង​លោក Spalletti យោង​តាម​របាយការណ៍​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ពួក​គេ​កំពុង​កំណត់​គោលដៅ​ទៅ​លើ​លោក Antonio Conte, Rafa Benitez, Jurgen Klopp និង Roberto De Zerbi ៕