របាយការណ៍បានបង្ហាញថា Barcelona បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើម Bruno Guimaraes របស់ Newcastle នៅរដូវក្តៅនេះ។
ក្លឹបយក្សអេស្បាញជឿថា ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ អាចជួយឱ្យក្រុមមានការប្រកួតប្រជែងដណ្ដើមពានរង្វាន់ Champions League។ Newcastle បានចុះហត្ថលេខាលើ Guimaraes ពី Lyon ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹបកាលពីខែមករាឆ្នាំ 2022។
ទោះជាយ៉ាងណាក៏ដោយ Newcastle សង្ឃឹមថានឹងអាចរក្សា Guimaraes ឱ្យស្នាក់នៅបន្ត ដោយផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មី ដែលមានភាពល្អប្រសើរជាងមុន។ កីឡាករវ័យ 25 ឆ្នាំរូបនេះនៅសល់រយៈពេល 3 ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់នៅ Newcastle ហើយសង្ឃឹមថាគាត់នឹងមិនចាកចេញនៅរដូវក្តៅនេះទេ៕