ក្លឹ​ប​បី​នៅ Premier league ចង់បាន​អ្នកចាំទី​របស់ Liverpool

0

យោង​តាម​របាយការណ៍​ពី Football Insider បានអោយ​ដឹង​ថា​លោក Jurgen Klopp មាន​បំណង​ចង់​ពង្រឹង​ក្រុម ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

របាយការណ៍​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ហង្ស​ក្រហម​កំពុង​ស្វែងរក​កីឡាករ​សម្រាប់​ជំនួស​អ្នកចាំទី​បម្រុង Caoimhin Kelleher ដោយ​កីឡាករ​រូប​នេះ​នឹង​ការ​ចាក​ចេញពី Anfield នៅ​រដូវក្តៅ​នេះ​។ ក្រុម​ហង្ស​ក្រហម Liverpool បាន​ដាក់​តម្លៃ​លើ​កីឡាករ​រូប​នេះ​ប្រមាណ 25 លាន​ផោន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Kelleher មាន​ក្លឹ​ប​ជា​ច្រើន​បង្ហាញ​ការ​ចាប់អារម្មណ៍​ក្នុង​រួម​មាន Tottenham Hotspur, Brighton និង Brentford៕