Aston Villa ត្រៀម​ផ្តល់​ជូន​កិច្ចសន្យា​ដល់​កីឡាករ Real Madrid

0

Marco Asensio ទំនងជា​នឹង​ចាក​ចេញពី​ក្លឹ​ប Real Madrid នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ បន្ទាប់​ពី​កិច្ចសន្យា​ត្រូវ​ផុតកំណត់​។

យោង​តាម​របាយការណ៍​ពី Football Insider បានអោយ​ដឹង​ថា​ក្លឹ​ប Aston Villa ត្រៀម​ផ្តល់​ជូន​កិច្ចសន្យា​ដល់​កីឡាករ​វ័យ 27 ឆ្នាំ​។

Aston Villa បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង ក្រោម​ការ​ដឹកនាំ​របស់​លោក Unai Emery ដូច្នេះ​ក្លឹ​ប​ត្រូវការ​ពង្រឹង​ក្រុម​បន្ថែម​ទៀត ហើយ Asensio គឺជា​កីឡាករ​ម្នាក់​ដែល​មាន​សមត្ថភាព សម្រាប់​រដូវ​កាល​នេះ​គាត់​រកបាន ១២ គ្រាប់​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​នៅ​រដូវ​កាល​នេះ​៕