Frenkie de Jong អាច​នឹង​ទទួល​បាន​តួនាទី​មួយ​នេះ​នៅ Barcelona

0

Gerard Pique បាន​ចាកចេញ​កាលពី​ប្រាំមួយ​ខែ​មុន ហើយ​ស្លាក​ប្រធាន​ក្រុម​ត្រូវ​ផ្ដល់​អោយ​កីឡាករ Sergio Busquets និង Jordi Alba​។ ប៉ុន្តែ​ក្នុង​ពេល​នេះ​កីឡាករ​ទាំង​ពី​រូប​នេះ ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាកចេញ​នៅ​រដូវក្ដៅ​ខាង​មុខ​នេះ​។

ចំពោះ​កីឡាករ Sergi Roberto និង Ter Stegen ពួក​គេ​ជា​បេក្ខភាព​ប្រធាន​ក្រុម​រួច​ហើយ ប្រសិនបើ​គ្មាន​អ្វី​កែប្រែ​នោះ​ទេ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​តួនាទី​នេះ​។

Lewandowski, Araujo និង Pedri ត្រូវ​បាន​អ្នកគាំទ្រ​លើក​ឡើង​ថា ពួក​គេ​សាក​សមជា​ប្រធាន​ក្រុម ប៉ុន្តែ​កីឡាករ​សំខាន់​ម្នាក់​ទៀត គាត់​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុះ​មុត​ចំពោះ​ក្លឹ​ប គឺ​កីឡាករ Frenkie de Jong​។ តាម​ពិត​កីឡាករ​ហូ​ឡង់​ធ្លាប់​ពាក់​ស្លាក​ប្រធាន​ក្រុម​ជា​លើក​ដំបូង​នៅ Valladolid នៅ​ពេល​ដែល​គ្មាន​ប្រធាន​ក្រុម​។

គាត់​គឺជា​កីឡាករ​ដែល​មានបទពិសោធន៍​ច្រើន​ជាងគេ​ទី​ពីរ នៅ​ក្នុង​ក្រុម​បន្ទាប់​ពី Dembélé ។ ហើយ​កាលពី​រដូវក្តៅ​មុន គាត់​បាន​បង្ហាញ​ការ​គោរព​ចំពោះ​អាវ​របស់ Barça ហើយ​គាត់​បាន​និយាយ​ថា​៖ «​គាត់​សប្បាយចិត្ត​ដែល​អាច​ជា​ផ្នែក​មួយ​របស់ Barcelona គ្រប់យ៉ាង​ដែល​ខ្ញុំ​ធ្វើ​គឺ​សម្រាប់​ក្រុម​»៕