Liverpool ត្រូវបានគេរាយការណ៍ថា បានសាកសួរអំពីស្ថានភាពកីឡាករ Benjamin Pavard របស់ Bayern Munich នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
កីឡាករអន្តរជាតិបារាំងរូបនេះ បានផ្លាស់ទៅកាន់ក្លឹបយក្សនៅក្របខណ្ឌ Bundesliga ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីគាត់បានឈ្នះពានពិភពលោក World Cup ក្នុងឆ្នាំ 2018។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ Kicker បានឲ្យដឹងថា Liverpool បានធ្វើការពិភាក្សាជាមួយខ្សែការពារបារាំង ក្នុងការចុះហត្ថាលេខា បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Bayern ត្រូវបានបញ្ចប់៕