នេះបើតាមការចុះផ្សាយ របស់អ្នកកាសែត Sky Sports លោក Florian Plettenberg ដែលអះអាងថា Moussa Diaby បានក្លាយជាគោលដៅផ្ទេរ សម្រាប់គ្រូបង្វឹកក្រុម Man United លោក Erik Ten Hag។
កីឡាករ Moussa Diaby គឺជាផ្នែកដ៏សំខាន់សម្រាប់ក្រុម Bayer Leverkusen ដោយគាត់រកបានគ្រាប់បាល់ចំនួន 14 គ្រាប់ និង Assist 11 ដងក្នុង 47 ប្រកួត ហើយក្លឹបអាល្លឺម៉ងបានទាមទារតម្លៃផ្ទេរចន្លោះពី 70 ទៅ 80 លានអឺរ៉ូ ប៉ុន្តែវាក៏អាស្រ័យលើលទ្ធភាពនៃការផ្ដល់អោយរបស់ Man United ផងដែរ។
ទោះបីជានៅសល់រយៈពេល 2 ឆ្នាំលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅទឹកដី Bay Arena ក៏ដោយ Diaby បានលេចចេញជាគោលដៅផ្ទេរសម្រាប់ក្លឹបធំៗជាច្រើន នៅមុនទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។
ក្លឹប ២ ទៀតមកពី Primer League មាន Newcastle United និង Arsenal ក៏បានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះដែរ ខណៈដែលក្លឹប Real Madrid ក៏កំពុងតែពិភាក្សាក្នុងការចុះហត្ថាលេខាលើកីឡាករវ័យ២៣ឆ្នាំរូបនេះ។
Man United បានមើលឃើញពីសមត្ថភាព គុណភាព ការចែកបាល់ នឹងកាបញ្ចប់ទីរបស់ Diaby ហើយគិតថាកីឡាកររូបនេះ នឹងក្លាយជាដៃគូល្អជាមួយនឹងកីឡាករ Marcus Rashford។
ការពង្រឹងតំបន់ប្រយុទ្ធ គឺជាកត្តាចាំបាច់សម្រាប់ Man United នៅរដូវកាលក្រោយ មួយវិញទៀត Harry Kane របស់ Tottenham Hotspur ក៏ជាគោលដៅសំខាន់នៅតំបន់ប្រយុទ្ធសម្រាប់ក្លឹបបិសាចក្រហមផងដែរ។ នៅពីក្រោយផែនការមួយទៀតរបស់លោក Erik Ten Hag គឺគាត់សម្រេចចិត្តថានឹងអនុញ្ញាតិឲ្យ Anthony Martial ចាកចេញ៕