Barca ព្រមព្រៀងបញ្ចប់កុងត្រារបស់កីឡាករសំខាន់ម្នាក់

0

បរទេស៖ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្លឹប Barca ដែលបានចេញផ្សាយអំពីការលារបស់ Alba ថា៖

“FC Barcelona និង Jordi Alba បានឈានដល់ការព្រមព្រៀងក្នុងការបញ្ចប់កុងត្រាជាមួយនឹងក្លឹប ១ឆ្នាំមុនពេលដែលកុងត្រាត្រូវបញ្ចប់នៅរដូវកាល ២០២៣/២៤។ ក្លឹប Barcelona សូមថ្លែងអំណរគុណចំពោះ Alba សម្រាប់វិជ្ជាជីវៈ ការប្តេជ្ញាចិត្ត និងការលះបង់របស់គាត់ និងទំនាក់ទំនងដ៏វិជ្ជមាន និងមិត្តភាពរបស់គាត់ជាមួយសមាជិកទាំងអស់នៃគ្រួសារ Barca ហើយសូមជូនពរគាត់ឱ្យជួបតែសំណាងល្អនាពេលអនាគត។ Barça នឹងនៅតែងតែជាផ្ទះសម្រាប់អ្នក Jordi”។

គួរបញ្ជាក់ថាកីឡាករវ័យ ៣៤ឆ្នាំរូបនេះបានមកចួលរួមជាមួយ Barca កាលពីឆ្នាំ២០១២ ពីក្លឹប Valencia ហើយក៏បានក្លាយជាខ្សែការពារឆ្វេងនៅក្នុងជំនាន់នោះ។ គាត់ធ្លាប់លើកពាន La Liga ៦ដង, Copa de Reys ចំនួន ៥ដង និង Champions League ម្តង ហើយនឹងពានផ្សេងៗនៅពេលដែលគាត់លេងអោយ​ Barca៕