Man Utd ត្រៀមកញ្ចប់ថវិកា ដើម្បីទិញយកកីឡាករ Juventus

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercatoweb បានអោយដឹងថាក្លឹប Manchester United កំពុងតែតាមដានខ្សែប្រយុទ្ធស្លាប Federico Chiesa របស់ក្លឹប Juventus ហើយនឹងអាចធ្វើការផ្ទេរយករូបគាត់នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

ប្រភពដដែរបន្ថែមទៀតថាក្លឹប Manchester United អាចនឹងចុះហត្ថលេខាយកកីឡាករសញ្ជាតិអ៊ីតាលីរូបនេះក្នុងតម្លៃប្រមាណ ៥០លានអឺរ៉ូ ដោយសារតែក្លឹប Juventus បានបញ្ចុះតម្លៃខ្លួនកីឡាករខាងលើ ព្រោះតែទម្រង់លេងមានកម្រិតរបស់គាត់នៅរដូវកាលនេះ៕