បរទេស៖ នេះបើយោងតាមការចេញប្រកាសរបស់ ផេកសហព័ន្ធបាល់ទាត់ថៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ទាក់ទងនឹងការប៉ះទង្គិចគ្នារវាងក្រុមកីឡាករថៃ និងឥណ្ឌូនេសនៅក្នុងវគ្គផ្តាច់ព័្រត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជាថា៖
“សមាគមបានជូនដំណឹងពីការដាក់ពិន័យចំពោះអំពើហិង្សាក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។
សមាគមបាល់ទាត់ថៃ នឹងធ្វើការដាក់ពិន័យ ទៅលើមន្ត្រីក្រុមជម្រើសជាតិថៃ និងអត្តពលិកនេះ ក្រោយគណៈកម្មាធិការស៊ើបអង្កេតក្រមសីលធម៌ ករណីមានបញ្ហាក្នុងការប្រកួតបាល់ទាត់ជម្រើសជាតិថៃ ក្នុងការប្រកួតកីឡាបាល់ទាត់បុរស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាការប្រកួតចុងក្រោយ រវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ហេតុការណ៍នេះ ត្រូវបានសារព័ត៌មានក្នុងស្រុក និងអន្តរជាតិរាយការណ៍ជាបន្តបន្ទាប់ ក្នុងអំឡុងពេល និងក្រោយពេលកើតហេតុ។ រហូតទាល់តែមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យខូចមុខមាត់ដល់វិស័យបាល់ទាត់របស់ប្រទេសថៃ។
គណៈកម្មាធិការស៊ើបអង្កេតការពិត ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក អម នួន និមម៉ាណូ បានធ្វើការប្រមូលភស្តុតាងតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នឹងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។ ដោយគណៈកម្មាធិការស៊ើបអង្កេតការពិត មានមតិជាឯកច្ឆ័ន្ទថា ថាលោក Prasadchok Chokmoh គ្រូបង្វឹកអ្នកចាំទី, លោក Mayed Madada បុគ្គលិកក្រុម និងលោក Patrawut Wongsripuek បុគ្គលិកក្រុម នឹងត្រូវដាក់ទណ្ឌកម្ម “ការព្យួរភារកិច្ចក្នុងក្រុមជម្រើសជាតិថៃរយៈពេល ១ឆ្នាំ”។
ចំណែកលោក សោភ័ណ្ឌ វិតរ៉ាគីត អ្នកចាំទី និងលោក Teerapak Pruengna ដែលជាកីឡាករបម្រុងពាក់អាវលេខ ១៨ ត្រូវបានព្យួរកាតព្វកិច្ច (ចូលរួមប្រកួត) ក្នុងនាមក្រុមបាល់ទាត់ជម្រើសជាតិថៃ គ្រប់ឈុតរយៈពេល ៦ខែ៕
ប្រភព៖ FA Thailand