យោងតាមគេហទំព័រ Calciomercatoweb បានអោយដឹងថា Chelsea នឹងត្រូវចំណាយ 50 លានអឺរ៉ូសម្រាប់អ្នកចាំទី Andre Onana របស់ Inter Milan ប្រសិនបើពួកគេនៅតែព្យាយាមចង់ចុះហត្ថលេខាលើគាត់នៅរដូវក្តៅ។
មួយរយះចុងក្រោយនេះ មានរបាយការណ៍ជាច្រើន ពីទំនាក់ទំនងរបស់ Onana ជាមួយនឹងក្រុម Chelsea។ គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវលោក Mauricio Pochettino បានគិតថាកីឡាករ Onana នឹងអាចធ្វើបានល្អជាង Kepa Arrizabalaga និង Edouard Mendy៕