បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United ចង់ចុះហត្ថលេខាយកកីឡាករ Barca ដល់ទៅ ២នាក់ រួមមាន Frenkie de Jong និង Ronald Araujo នៅពេលទីផ្សារដោះដូរបើក។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែរក៏បានបន្ថែមថាក្លឹប Barcelona មិនអនុញ្ញាតអោយ De Jong និង Araujo ចាកចេញនោះទេ ដោយកំណត់ថាពួកគេទាំងពីជាកីឡាករសំខាន់នៅក្នុងក្រុម។ ដូច្នេះវាបានត្រឹមធ្វើអោយអ្នកចាត់ការក្លឹប Manchester United គឺលោក Erik ten Hag មានការខកចិត្តចំពោះការចង់ចុះហត្ថលេខាយកពួកគេ៕