កីឡាកររបស់ Brentford ត្រូវបាន FA ព្យួរការប្រកួតរយៈពេល ៨ខែ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធក្លឹប​ Brentford គឺកីឡាករ Ivan Toney ត្រូវបានព្យួរការប្រកួតទាំងអស់ ហើយនឹងរាល់សកម្មភាពដែលទាក់ទងនឹងបាល់ទាត់ភ្លាមៗ ក្នុងរយៈពេល ៨ខែ។

ហើយគាត់ក៏ត្រូវបានពិន័យជាប្រាក់ប្រមាណ ៥ម៉ឺនផោន ហើយក៏ប៉ះពាល់ដល់អនាគតរបស់គាត់ផងដែរ ដោយសារតែគាត់បានបំពានច្បាប់ភ្នាល់របស់ FA ៕