បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថា Ellyes Skhiri នឹងចាកចេញពីក្លឹប FC Koln ដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះ។ ខ្សែការពារជម្រើសជាតិទុយនីស៊ី កំពុងទាក់ទាញក្លឹបធំៗជាច្រើន ក្នុងការផ្ទេរយករូបគាត់។
ក្នុងនោះ Rennes, Bayer Leverkusen, Sevilla និង Roma បានបញ្ជាក់អំពីលក្ខខណ្ឌសម្រាប់ការផ្ទេរមួយនេះ៕