ក្រៅពី Jude Bellingham ក្រុម Liverpool បាន​សម្លឹង​ឃើញ​កីឡាករ​វ័យក្មេង​នៅ​ក្រប​ខណ្ឌ Laliga

0

របាយការណ៍​ពី teamTALK អះអាង​ថា Liverpool មាន​បំណង​ចង់​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​វ័យក្មេង​ដ៏​ជោគជ័យ​ម្នាក់​របស់ Celta Vigo កីឡាករ Gabri Veiga​។

បន្ទាប់​ពី​ធ្លាក់​ចេញពី​ការ​ប្រជែង​យក​កីឡាករ Jude Bellingham ដែល​កីឡាករ​រូប​នេះ​ទំនងជា​ចូលរួម​ជាមួយ Real Madrid​។ ហង្ស​ក្រហម​បាន​ត្រៀមខ្លួន​ដើម្បី​បំពេញ​លក្ខខណ្ឌ ក្នុង​កិច្ចសន្យា​របស់​កីឡាករ​វ័យ 20 ឆ្នាំ ដែល​កីឡាករ​រូប​នេះ​មាន​តម្លៃ​ប្រមាណ​ចំនួន 40 លាន​អឺ​រ៉ូ (34.8 លាន​ផោន​)៕