បរទេស៖ កីឡាករ Xhaka កំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រាររបស់ខ្លួនជាមួយនឹងក្លឹប Arsenal ហើយក៏មានការចរចាណាមួយទាក់ទងនឹងកុងត្រាថ្មីផងដែរ។ បើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាខ្សែបម្រើសញ្ជាតិស្វីសរូបនេះ នឹងចុះហត្ថលេខាលេងអោយ Bayer Leverkusen នៅរដូវកាលនេះ ជាមួយនឹងតម្លៃប្រមាណ ១៥លានអឺរ៉ូ។
គួរបញ្ជាក់ថា ក្លឹបនៅអាឡឺម៉ង់មួយនេះ អាចនឹងធ្វើការពិភាក្សារួចរាល់ហើយទាក់ទងនឹងការចុះកុងត្រាយក Xhaka ជាមួយកុងត្រារយៈពេល ៤ឆ្នាំ។ ហើយនេះក៏ជាការបញ្ចប់នៅ ការចំណាយ ៧ឆ្នាំជាមួយនឹងក្លឹបកាំភ្លើងធំផងដែរ៕