បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona ជឿជាក់ថាក្រុមហ៊ុនលីគ La Liga នឹងផ្តល់ភ្លើងខៀវសម្រាប់ខ្លួនក្នុងការចុះឈ្មោះ Inigo Martinez ជាកីឡាកររបស់ Barca នៅពេលឆាប់ៗ ក៏ដូចជាកុងត្រាថ្មីរបស់Gavi ផងដែរ។
គួរបញ្ជាក់ថា Inigo បានបញ្ចប់ការធ្វើតេស្តសុខភាពរបស់ខ្លួនកាលពីសប្តាហ៍កន្លងទៅ ហើយគាត់ក៏បានយល់ព្រមនៅកុងត្រារយៈពេល ២ឆ្នាំជាមួយនឹងក្លឹបផងដែរ៕