ភ្នំពេញ៖ កីឡាការិនីប្រដាល់ Kickboxing ចាន់ វិច្ឆិកា ប្តេជ្ញាចិត្តថា នឹងដណ្តើមមេដាយជូនជាតិមាតុភូមិ បន្ទាប់ពីយកឈ្នះកីឡាការិនីថៃនៅក្នុងជុំទី១ ខណៈដែលការប្រកួតរបស់ខ្លួននៅសល់ចំនួន២ជុំទៀត ។
កីឡាការិនី ចាន់ វិច្ឆិកា ដែលប្រកួតលើវិញ្ញាសាប្រដាល់ Kickboxing បានឱ្យដឹងថា សម្រាប់ការប្រកួតនៅក្នុងជុំទី១នេះ គឺខ្លួនបានយកជ័យ ជម្នះលើកីឡាការិនីថៃដោយពិន្ទុ បន្ទាប់ពីខ្លួនខិតខំប្រឹង ប្រែងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថភាពរបស់ខ្លួនកាន់តែល្អប្រសើរ និងអាចយកឈ្នះគូប្រកួតបាន ។
កីឡាការិនី ចាន់ វិច្ឆិកា បានបន្តទៀតថា បើទោះបីជុំទីមួយនេះទទួលបានជោគជ័យហើយក៏ដោយ ក៏ខ្លួននៅតែបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថ ភាពបន្ថែមទៀត ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ជាពិសេសជាការបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជា ខណៈដែលការប្រកួតរបស់ខ្លួននៅសល់ចំនួន២ជុំទៀត ។
សំឡេង ៖ « ខ្ញុំនឹងខំឱ្យអស់ពីសមត្ថភាព ដោយសារតែព្រឹត្តិការណ៍នេះគឺមានរយៈពេលយូរណាស់ ជាង៦០ឆ្នាំទើបមាន ដូច្នេះខ្ញុំនឹងខិតខំប្រឹង ប្រែង បើទោះបីជាបានលទ្ធ ផលយ៉ាងណាក៏ដោយ ហើយយើងនឹងខិតខំឱ្យអស់ពីសមត្ថភាព» ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ បានចាប់ផ្តើមបើកជាផ្លូវការកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
ប្រភព៖ ក្រសួងព័ត៌មាន