Walker នឹងចាំដល់ផុតកុងត្រាទើបចាកចេញពី Man City ព្រោះតែហេតុផលមួយ

0

បរទេស៖ មានព័ត៌មានទាក់ទងនឹងការចាកចេញរបស់ខ្សែការពាររូបនេះចេញពីទឹកដី Etihad កាលពីប៉ុន្មានខែកន្លងមក ដោយក្នុងនោះក្លឹប ​AC Milan ចាប់អារម្មណ៍ចង់បានគាត់។ បើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា Walker នឹងធ្វើការបដិសេធនៅសំណាងទាំងអស់នៅរដូវក្តៅនេះ ហើយបន្តលេងនៅ Manchester City សម្រាប់ឆ្នាំចុងក្រោយរបស់គាត់ ដោយគាត់នឹងចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅ ឆ្នាំ២០២៤។

គួរបញ្ជាកថ់ា Walker បានបញ្ជាក់យ៉ាងច្បាស់ថាគាត់នឹងបញ្ចប់អាជីពរបស់ខ្លួននៅក្លឹប Sheffield United ដែលជាក្លឹបយុវជនរបស់គាត់។ ប៉ុន្តែគាត់ក៏នៅតែត្រូវការកាត់នៅប្រាក់ឈ្នួលរបស់ខ្លួន បើទោះបីជាគាត់គ្មានតម្លៃខ្លួនក្នុងការផ្ទេរយ៉ាងណាក៏ដោយ៕