Arsenal កំពុងសម្លឹងចង់បានខ្សែការពាររបស់ Real Madrid

0

បរទេស៖ Ferland Mendy ដែលមានកុងត្រាជាមួយនឹងក្លឹប Real Madrid ដល់ឆ្នាំ២០២៦ បានក្លាយខ្លួនជាចំណែកលើសសម្រាប់ក្លឹបមួយនេះ ហើយក៏ត្រូវបានបង្ហើបព័ត៌មានថាភ្នាក់ងាររបស់កីឡាករក៏នឹងកំពុងស្វែងរកនៅក្លឹបអោយគាត់នៅរដូវក្តៅខាងមុខ។ ហើយបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថា Arsenal ដែលកំពុងស្វែងរកនៅខ្សែការពារនៅក្នុងទីផ្សារដោះដូរ អាចនឹងធ្វើការចុះហត្ថលេខាងយកគាត់ដើម្បីពង្រឹងនៅតំបន់ការពាររបស់ខ្លួន។

គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្ន Arsenal មាន Oleksandr Zinchenko និង Kieran Tierney សម្រាប់លេងនៅតំបន់ការពារខាងឆ្វេង ប៉ុន្តែសម្រាប់កីឡាករផ្សេងទៀតអាចនឹងចាកចេញពីក្លឹប ដោយសារតែពេលវេលាលេងនៅលើទីលានមិនគ្រប់គ្រាន់។ ក្លឹបកាំភ្លើងធំអាចនឹងពីចារណាក្នុងការលក់ខ្សែការពារសញ្ជាតិស្កុតឡែននៅរដូវកាលក្រោយ ដើម្បីយកថវិកាសម្រាប់ផ្ទេរយក Mendy ដែលមានតម្លៃខ្លួនប្រមាណ ១៧.៥លានផោន៕