ភ្នំពេញ៖ សម្រាប់ការប្រកួតបាល់ទះផ្នែកនារី ក្រុមជម្រើសជាតិថៃបានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន៣សិត ទល់នឹង០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ខណៈក្រុមជម្រើសជាតិសិង្ហបុរីបានយកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ៣សិតទល់២។ ក្រុមជម្រើសជាតិទាំង៤ បានប្រកួតប៉ះពាល់គ្នាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានវាយបកគ្នាយ៉ាងស្វិតស្វាញដែលឱ្យទស្សនជនទស្សនាការប្រកួតនេះយ៉ាងជក់ចិត្ត។
ជាលទ្ធផលក្រុមនារីជម្រើសជាតិថៃបានឈ្នះក្រុមជម្រើសជាតិហ្វីលីពីននៅសិតទី១៖ ២៥ទល់២២, សិតទី២ ២៥ទល់៩ និងសិតទី៣ ២៥ទល់១២។ ការយកឈ្នះរបស់ក្រុមនារីជម្រើសថៃទាំង៣សិតនេះ បន្ទាប់ពីបានយកឈ្នះក្រុមនារីជម្រើសជាតិម៉ាឡេស៊ី។ ចំណែកក្រុមនារីជម្រើសជាតិសិង្ហបុរី វិញបានយកឈ្នះក្រុមនារីជម្រើសជាតិមីយ៉ាន់ម៉ា ដោយលេង៥សិត ជាលទ្ធផល សិតទី១ ២៥ទល់២០ សិតទី២ ២៣ទល់២៥ សិតទី៣ ២៥ ទល់២២ សិតទី៤២៥ទល់២១ និងសិតទី៥ សិង្ហបុរី ១៥ មីយ៉ាន់ម៉ា ១០។
ចំពោះការយកឈ្នះរបស់ក្រុមនារីជម្រើសជាតិសិង្ហបុរី បន្ទាប់ពីយកឈ្នះក្រុមនារីជម្រើសជាតិកម្ពុជា ៣សិតទល់០៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា