Pochettino បាន​បង្ហាញ​មហិច្ឆតា​របស់​គាត់ ក្នុង​នាំ​យក​កីឡាករ​រូប​នេះ​មក​កាន់​ក្រុម​តោ​ខៀវ Chelsea

0

Pochettino បាន​បង្ហាញ​មហិច្ឆតា​របស់​គាត់ នៅ​មុន​ការ​តែងតាំង​ជា​គ្រូបង្វឹក​របស់​ក្រុម​តោ​ខៀវ Chelsea ដោយ​គាត់​បាន​ប្រាប់​ថា​៖ «​គាត់​នឹង​នាំ​យក Harry Kane មក​កាន់ Stamford Bridge អោយ​បាន​»​។

Chelsea ពិតជា​ត្រូវការ​ខ្សែប្រយុទ្ធ​ថ្មី​យ៉ាង​ខ្លាំង ហើយ​ក្រៅពី​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់ Man City គឺ Erling Haaland​។ Kane គឺជា​អ្នក​បញ្ចប់​ទី​ដ៏​មានគុណ​ភាព​មួយ​ផង​ដែរ​នៅ​ក្នុង Premier League ។

គាត់​បាន​បន្ថែម​ទៀត​ថា​៖ «​យើង​គិត​ថា​វា​គ្មាន​បញ្ហា​នោះ​ទេ សម្រាប់​ការ​ចុះ​ហត្ថា​លេខា​លើ​កីឡាករ​រូប​នេះ​។ ខ្ញុំ​ស្គាល់​គាត់ ខ្ញុំ​ធ្លាប់​ជា​គ្រូបង្វឹក​របស់​គាត់​»៕