កីឡាករ​រូប​នេះ​! បាន​បដិសេធ​សំណើរ​របស់​ក្លឹ​ប​កាំភ្លើង​ធំ Arsenal

0

ក្រុម Arsenal ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្ទេរ​នៅ​រដូវក្តៅ​សម្រាប់ Martin Zubimendi របស់ Real Sociedad ដូច្នេះ​ក្រុម​អ្នក​សារព័ត៌មាន​របស់ football.london បាន​កំពុង​តែ​ប្រមូល​របាយការណ៍​ទាំងអស់ អំពី​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​។

ក្រុម​កាំភ្លើង​ធំ Arsenal ទោះបីជា​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​គោលដៅ​ក្នុង​ប្រជែង​យក​កីឡាករ​បន្ថែម​ទៀត​មក​រួម​ក្រុម​។ ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ​កំពុង​ឈរ​នៅ​លេខ​២ ក្នុង​តារាង Premier League ចាញ់​ក្រុម Man City ១ ពិន្ទុ ប៉ុន្តែ​នៅ​តែ​មានឱកាស​ក្នុង​ការ​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស​។ ហើយ​ក្លឹ​ប​មាន​គម្រោង​នាំ​យក​កីឡាករ​សម្រាប់​ការ​បាន​ប្រកួត​ក្របខ័ណ្ឌ Champions League ជា​ថ្មី​ម្ដងទៀត​នៅ​រដូវ​កាល​ក្រោយ​។

ខ្សែបម្រើ Martin Zubimendi របស់​ក្លឹ​ប Real Sociedad ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​កីឡដ្ឋាន Emirates នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ត្រូវ​បាន​រូបគេ​បដិសេធ​។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​ជាមួយ Sociedad នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ ហើយ​បាន​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម ដែល​ភ្ជាប់​គាត់​ជាមួយនឹង​ការ​ផ្លាស់​ទៅ​កាន់​ក្របខ័ណ្ឌ Premier League ។ Zubimendi បាន​ប្រាប់ Marca ថា​៖ «​ខ្ញុំ​មិន​ដែល​មាន​គម្រោង​ចាក​ចេញពី Real Sociedad ទេ​។ ខ្ញុំ​ស្រលាញ់​ជីវិត​នៅ​ទី​នេះ ផ្ទះ​ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​សប្បាយចិត្ត​នៅ​ទី​នេះ​។ តម្លៃ​នៃ​ក្លឹ​ប​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​តម្លៃ​នៃ​ជីវិត​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ក្រៅពី​ពាក្យ​ថា​ខ្ញុំ​សប្បាយចិត្ត​នៅ​ទី​នេះ​»៕