Real Madrid បានរៀបចំនៅការជួបចរចាជាមួយនឹងក្លឹប Dortmund នៅខែ…!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Real Madrid បានរៀបចំក្នុងការជួបជាមួយនឹងខាងក្លឹប Dortmund ដើម្បីចរចាគ្នាទាក់ទងនឹងការផ្ទេរកីឡាករ Jude Bellingham និងតម្លៃបន្ថែមផ្សេងៗ។

ការជួបពិភាក្សាថ្មីនឹងធ្វើឡើងនៅខែឧសភា ដោយសារតែក្លឹប Real Madrid ចង់បង្ហាញនៅការគោរពខណៈពេលក្លឹប Dortmund បានឡើងមកឈរលើកំពូលតារាងអាឡឺម៉ង់។

គួរបញ្ជាក់ថាក្លឹប Real Madrid បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Bellingham កាលពីដើមសប្តាហ៍នេះ៕