យោងតាមកាសែត Daily Mail បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិអាមេរិក របស់ក្លឹប Chelsea ទទួលបានការសាកសួរពីក្លឹបយក្សពីរនៅអ៊ីតាលី។
ក្នុងរដូវកាលនេះ Pulisic បានចូលរួមប្រកួតត្រឹមតែ 8 ដងតែប៉ុណ្ណោះ ហើយគាត់អាចរកបានគ្រាប់បាល់បានតែមួយគ្រាប់នៅគ្រប់ការប្រកួតទាំងអស់។
សម្រាប់ក្លឹប Napoli បាននិយាយថា៖ «យើងដឹងពីសមត្ថភាពរបស់កីឡាករ គ្រប់យ៉ាងមិនមែនកើតឡើងដោយសារកីឡាករទាំងអស់នោះទេ ហេតុផលមកពីក្រុមសហការគ្នាមិនបានល្ង យើងក៏ដឹងហើយថា Chelsea ក៏ជាក្លឹបមួយខ្លាំងផងដែរនៅអឺរ៉ុប ប៉ុន្តែក្នុងរដូវកាលនេះពួកគេបានធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំង ប៉ុន្តែខ្ញុំនៅតែមើលឃើញពីចំណុចល្អរបស់ Christian Pulisic»។
ចំណែកក្រុម Juventus វិញក៏បានលើកឡើងថា៖ «Pulisic គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមតោខៀវក្នុងការឈ្នះពាន Champions League ដូច្នេះខ្ញុំជឿជាក់ថាគាត់ក៏អាចជួយពួកយើងបានដូចគ្នា»។
ទាំង Napoli និង Juve សុទ្ធតែអះអាងថាខ្លួននឹងនាំយក Pulisic មកឈ្នះ Champions League នៅរដូវកាលក្រោយ៕