បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា Granit Xhaka ចង់ចាកចេញពីក្លឹប Arsenal នៅរដូវក្តៅនេះ។
តាមប្រភពដដែរបានអោយដឹងថាកីឡាករសញ្ជាតិស្វីសរូបនេះបានទទួលនៅសំណើរ ដើម្បីទៅចូលរួមជាមួយនឹងលោក Xabi Alonsoជាអ្នកចាត់ការរបស់ក្លឹប Bayer Leverkusen នៅលីគកំពូលរបស់អាឡឺម៉ង់នារដូវកាលក្រោយ។ ហើយសម្រាប់លោក Mikel Arteta គឺមិននៅឈររារាំងកីឡាកររូបនេះដែរ៕