បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថា Luka Modric នឹងចុះកុងត្រាថ្មីជាមួយនឹងក្លឹប Real Madrid ក្នុងពេលឆាប់ៗខាងមុខនេះ។ ខណៈពេលដែលឯកសារត្រូវបានរៀបចំរួចរាល់ហើយ ដែលមានរយៈពេលដល់ខែមិថុនា ឆ្នាំ២០២៤។
ដោយឡែកកីឡាករ Toni Kroos បានធ្វើការចុះកុងត្រារួចរាល់ហើយ ដោយមានរយៈពេល ១ឆ្នាំបន្ថែមទៀត។ ហើយ Modric ក៏នឹងធ្វើដូចគ្នានៅថ្ងៃបន្ទាប់៕