ទំនាក់ទំនងរបស់ Cristiano Ronaldo និង Georgina Rodriguez ស្ថិតក្នុងការចាប់អារម្មណ៍ជាច្រើនឆ្នាំមកនេះ ទោះបីជាកំពូលតារាបាល់ទាត់រូបនេះ មិនទាន់រៀបការជាផ្លូវការជាមួយតារាម៉ូដែលសញ្ជាតិអេស្ប៉ាញក៏ដោយ។ កំពូលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ហាក់ដូចជាមិនសប្បាយចិត្តនៅពេលដែលគាត់ត្រូវបានគេសួរអំពីប្រធានបទនៃអាពាហ៍ពិពាហ៍ក្នុងអំឡុងពេលសម្ភាសន៍កាលពីឆ្នាំ 2019 ។
នៅក្នុងកម្មវិធីមួយដែលបានរៀបចំដោយលោក Piers Morgan ជា កន្លែង ដែល Cristiano Ronaldo បាន ពិភាក្សា លើ ប្រធានបទ មួយ ចំនួន រួម ទាំង ប្រធានបទ រៀប ការ ជាមួយ មិត្ត ស្រីរបស់ គាត់។ អតីតខ្សែ ប្រយុទ្ធ Juventus រូប នេះ មើល ទៅ មិន សប្បាយចិត្ត ខណៈ ដែល រូប គាត់ បាន ឆ្លើយ សំណួរ អំពី Georgina Rodriguez ហើយ បាន អង្វរ អ្នក សម្ភាសន៍ កុំ ឱ្យ ដាក់ សម្ពាធ ឱ្យ គាត់ រៀបការ។ គាត់បាននិយាយតាមរយៈសារព័ត៌មាន The Mirror ថា៖ «កុំធ្វើឱ្យខ្ញុំស្ថិតនៅក្រោមសម្ពាធ»។
Piers Morgan មិនបានតបតឡើយ ហើយបានបន្តសួរ CR7 ថាតើគាត់កំពុងគេចវេះអំពីការពាក់ចិញ្ចៀនសម្រាប់ទំនាក់ទំនងរបស់គាត់ជាមួយតារាម៉ូដែលអេស្ប៉ាញឬអត់។ Morgan បាននិយាយម្តងហើយម្តងទៀតថា៖ «អ្នកកំពុងគេចវេះវា»។
ទន្ទឹមនឹងនោះ Cristiano Ronaldo បានទទូចថាគាត់ចង់រៀបការជាមួយ Georgina Rodriguez ខ្លាំងណាស់ ព្រោះនាងជាស្នេហាពេញមួយជីវិតរបស់គាត់ ប៉ុន្តែបដិសេធមិនកំណត់ពេលវេលា។ ខ្សែប្រយុទ្ធ Al Nassr រូបនេះបាននិយាយថា៖ «នាងជាមនុស្សអស្ចារ្យ នាងជាស្នេហាពិតរបស់ខ្ញុំ។ Georgina គឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ។ នាងជួយខ្ញុំយ៉ាងច្រើន»។
«ពិតណាស់ខ្ញុំស្រលាញ់នាង។ នាងជាម្តាយរបស់កូនៗខ្ញុំ ខ្ញុំស្រលាញ់នាងខ្លាំងណាស់ នាងជាមិត្តរបស់ខ្ញុំ ខ្ញុំបើកបេះដូងអោយនាង នាងបើកបេះដូងអោយខ្ញុំ។ នាងជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុតនៃជីវិតរបស់ខ្ញុំ»។
Ronaldo បាន បន្ថែមថា៖ «ហេតុអ្វីខ្ញុំមិនរៀបការ។ មិនមែនរៀបការឥឡូវនេះទេ! ពួកយើងនឹងមានថ្ងៃមួយដ៏ពិតប្រាកដ។ វាជាក្តីសុបិនរបស់ម្តាយខ្ញុំ»។
គួរបញ្ជាក់ផងដែរថា Cristiano Ronaldo បច្ចុប្បន្នកំពុងរីករាយនឹងអាជីពជាមួយក្លឹប Al Nassr។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបង្ហាញខ្លួនចំនួន 15 លើកសម្រាប់ក្រុមអារ៉ាប៊ីសាអូឌីតនៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីចូលរួមជាមួយពួកគេក្នុងរដូវរងារ ដោយរកគ្រាប់បាល់បានចំនួន 12 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 2 លើក៕