បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាខ្សែការពារខាងស្តាំរបស់ក្លឹប PSG គឺកីឡាករ Achraf Hakimi អាចនឹងត្រូវលក់នៅរដូវក្តៅនេះ ប្រសិនជាមានសំណើរដ៏សាកសមណាមួយ។
គួរបញ្ជាក់ថាក្លឹប PSG កំពុងស្វែងរកវិធីដើម្បីកាត់បន្ថយនៅការចំណាយលើប្រាក់ឈ្នួលរបស់កីឡាករ ដើម្បីកុំអោយមានបញ្ហាពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុ។ ហើយក្នុងនោះ Hakimi អាចនឹងលក់ទៅកាន់លីគរបស់អង់គ្លេស ប្រសិន Manchester United ឫក៏ Chelsea ហ៊ានផ្តល់នៅសំណើរក្នុងរង្វង់ទឹកប្រាក់យ៉ាងច្រើនសម្រាប់គាត់៕