Lionel Messi នឹងត្រូវខកខានការប្រកួត Ligue 1 នាពេលខាងមុខរបស់ PSG ទល់នឹង Troyes និង Ajaccio ដោយសារតែរងពិន័យរបស់ក្លឹប។ ទោះជាយ៉ាងណាក៏មានការលើកឡើងថា គាត់ប្រហែលជាមិនបន្តលេងឱ្យក្លឹបនេះទៀតទេ។
ម្ចាស់ជើងឯក FIFA World Cup 2022 ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លឹបយក្សបារាំង ។ Messi អាចធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់ក្នុងរយៈពេល 10 ថ្ងៃខាងមុខ។
ការវិលត្រឡប់ទៅកាន់ Barcelona ត្រូវបានគេចាត់ទុកថា ជាជម្រើសដ៏មានសក្តានុពលសម្រាប់ Messi នៅមុនរដូវក្តៅនេះ។ ទន្ទឹមនឹងនេះ ក្លឹបនៅអារ៉ាប៊ីសាអូឌីត និងអាមេរិកក៏ចង់ចុះហត្ថលេខាជាមួយគាត់ដែរ៕