ភ្នំពេញ៖ នេះបើយោងតាមផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់អោយដឹងអំពីការចែកសំបុត្រឥតគិតថ្លៃ សម្រាប់ការប្រកួតនៅថ្ងៃទី០៧ ឧសភា ២០២៣ វិញ្ញាសាបាល់ទាត់បុរស។
⏰ ចែកជូននៅថ្ងៃស្អែក វេលាម៉ោង ៨:០០នាទីព្រឹក។
🏟️ ទីតាំង ពហុកីឡដ្ឋានជាតិអូឡាំពិក។
ការចែកជូននេះនឹងធ្វើឡើងនៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមនុស្សចំនួន ២២,៥០០នាក់ដែលមកមុនដំបូង និងអនុញ្ញាតអោយចូលក្នុងបរវេនពហុកីឡដ្ឋានជាតិដើម្បីទទួលយកសំបុត្រ។ ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក និងបើកចាប់ពីម៉ោង ៦:០០នាទីព្រឹក។ ក្រោយពីរាប់ចំនួនមនុស្សឲ្យត្រូវតាមចំនួនសំបុត្រហើយ យើងនឹងធ្វើការបិតទ្វារពហុកីឡដ្ឋានជាតិ និងមិនអនុញ្ញាតអោយបងប្អូនផ្សេងៗទៀតចូលក្នុងបរិវេនទៀតឡើយ ដើម្បីបញ្ជៀសនូវការរង់ចាំដោយមិនទទួលបានសំបុត្រ៕