យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា Barcelona បានដាក់តម្លៃត្រឹមតែ 60 លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាប Raphinha នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
របាយការណ៍បញ្ជាក់ថា Newcastle United ចង់បានខ្សែបម្រើស្លាបរូបនេះត្រលប់មក Premier League វិញនៅរដូវកាលក្រោយ ហើយ Barcelona បានសង្ឃឹមថាទទួលបានលុយពីការលក់កីឡាកររូបនេះផងដែរ៕