ហ្វេសប៊ុក៖ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានបង្ហោះសារថាលោកនឹងធ្វើការចុះចេញពីមុខតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រសិនបើក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម ២២ឆ្នាំរបស់កម្ពុជាមិនអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលបាន។
ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរសារ ដែលមានអត្ថន័យថា “កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាម
រយះវិស័យកីឡាបាល់ទាត់ ។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់
ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម ។
ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ”៕