ខ្លាំងណាស់!! ជនសង្ស័យហ៊ានបន្លំខ្លួនធ្វើ​អធិការ​ស្រុក​លើក​ដែក ដើម្បីឆបោកលុយគេ

0

កណ្តាល៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពីលោក​ឧត្ដមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ធ្វើការ​បង្ក្រាបករណី​ឆ​បោ​​ក (​ប្រាក់​) ​កើ​ត​ហេតុនៅថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២:០០​នាទី ​នៅ​ចំណុច​ ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល​។

ជ​ន​រ​ង​គ្រោះ ចំនួន ០២​នាក់ មាន​ឈ្មោះ តែ អៃ​គាង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អាជីវករ មាន​ទីលំនៅ​ផ្ទះ​លេខ​៧E0 ផ្លូវ​១០៥ ភូមិ​៣ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ និង​ឈ្មោះ អាំ ធូ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នគរបាល មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជ​ន​ស​ង្ស័​​យ​០១​នាក់ ឈ្មោះ អ៊ុំ សុខ​និមល ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​។

គួរបញ្ជាក់ថាក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០២៣ ជ​ន​ស​ង្ស័​​យ​ខាងលើ បាន​បង្កើត​គណនី​តេ​ឡេ​ក្រាម​ដោយ​ក្លែង ជា​លោក​អធិការ​ស្រុក​លើក​ដែក និង​បាន​ដាក់​រូបភាព និង​បាន​ប្រើ​សំឡេង​របស់​លោក​អធិការ​ស្រុក​លើក​ដែក ដើម្បី​ឆាត​ទៅ​កាន់​ជ​ន​រ​ង​គ្រោះ ហើយ​ដើរតួ​ជា​លោក​អធិការ ស្រុក​លើក​ដែក និង​ជួយ​ដោះស្រាយ រឿង​ដែល​ឈ្មោះ សុខ មួយ ជំពាក់​ប្រាក់​ជ​ន​រ​ង​គ្រោះ ដើម្បី​ជា​ការ​ជួយ​រត់ការ​ទារប្រាក់​នេះ ជ​ន​ស​ង្ស័​យ តម្រូវ​ឲ្យ​ជ​ន​រ​ង​គ្រោះ​ផ្ញើ​ប្រាក់​គណនី វី​ង ឈ្មោះ THOU AM ជា​ថ្លៃ​សេវា​រត់ការ ដោយ​លើក​ទី​១ ដល់​លើក​ទី​៣ សរុប​ចំនួន​០៦​លាន​រៀល និង​លើក​ទី​៤ ចំនួន​១២០$ ដោយ​វេរ​ទៅ​គណនី​របស់​ជ​ន​ស​ង្ស័​យ​ផ្ទាល់​។

ក្រោយមក​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៣ ជ​​ន​រ​ង​គ្រោះ​បានដឹង​ថា​ខ្លួន​ជ​ន​ស​ង្ស័​យ​ដែល​ដើរតួ​ជា​លោក​អធិការ​ស្រុក​លើក​ដែក​នោះ ជ​ន​រ​ង​គ្រោះ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​ដើម្បី​ឃា​ត់​ខ្លួ​​ន​ជ​ន​សង្ស័​យ បន្ទាប់​ពី​បាន​ទទួល​ប​​ណ្ដឹ​​ង​ភ្លាម កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃា​​ត់​ខ្លួ​ន​ជ​​ន​​ស​​ង្ស័​​យ​​ខាងលើ​។ ក្រោយ​ពី​សួរនាំ​ជ​ន​ស​ង្ស័​យ​ខាងលើ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្កើត​គណនី​តេ​លេ​ក្រាម ដោយ​ប្រើ​រូបភាព និង​ឈ្មោះ របស់​លោក​អធិការ​ស្រុក​លើក​ដែក ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ជ​ន​រ​ង​គ្រោះ ដើម្បី​រត់ការ​ទារប្រាក់​ពី​ឈ្មោះ សុខ មួយ និង​បាន​បង្កើត​គណនី​វី​ង​ក្លែង​ដាក់​ឈ្មោះ THOU AM ដើម្បី​ឲ្យ​ជ​ន​រ​ង​គ្រោះ​ទុកចិត្ត​ថា​ជា លោក​អធិការ​ស្រុក​លើក​ដែក និង​ឲ្យ​ជ​ន​រ​ង​គ្រោះ​វេរ​ប្រាក់​មក​ខ្លួន​ពិតប្រាកដ​មែន​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល